[៦១] មិន​មែន​អញ្ញាតា​វី មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។បេ។ មិន​មែន​អញ្ញាតា​វី មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។
 [៦២] ចក្ខុ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ចក្ខុន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ។ សោតៈ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ធម្មជាត​ណា ឈ្មោះថា​សោតៈ ឥន្ទ្រិយ ធម្មជាត​នោះ ឈ្មោះថា​សោតៈ​ផង ឥន្ទ្រិយ​ផង សោតៈ​ដ៏​សេស មិន​ឈ្មោះថា​ឥន្ទ្រិយ​ទេ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ឬ។ សោ​តិ​ន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង សោ​តិ​ន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ទេ។ ឃានៈ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ឃា​និ​ន្ទ្រិយ​ឬ។ ឃា​និ​ន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ឃា​និ​ន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ឃា​និ​ន្ទ្រិយ​ទេ។ ជិវ្ហា ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ជិវ្ហិន្ទ្រិយ​ឬ។ ជិវ្ហិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ជិវ្ហិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ជិវ្ហិន្ទ្រិយ​ទេ។
ថយ | ទំព័រទី ៤៣ | បន្ទាប់