បវត្តិ​វារៈ


 [១១០] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង សោ​តិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ មិន​មាន​សោតៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯសោ​តិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ មាន​សោតៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង សោ​តិ​ន្ទ្រិយ កើតឡើង​ផង។ មួយទៀត សោ​តិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សោ​តិ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​សោតៈ មិន​មាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ សោ​តិ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​សោតៈ មាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង។
 [១១១] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ មិន​មាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ មាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង។ មួយទៀត ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា
ថយ | ទំព័រទី ៧២ | បន្ទាប់