[១០] ពាក្យ​ថា ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​ពួក​កុសល​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​កុស​លក្រោយៗ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ពួក​កុសល​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​អកុសល​ធម៌​ក្រោយៗខ្លះ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ពួក​កុសល​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​អព្យាកត​ធម៌​ក្រោយៗ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ពួក​អកុសល​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​អកុសល​ធម៌​ក្រោយៗ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ពួក​អកុសល​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​កុសល​ធម៌​ក្រោយៗខ្លះ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ពួក​អកុសល​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​អព្យាកត​ធម៌​ក្រោយៗ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ពួក​អព្យាកត​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​អព្យាកត​ធម៌​ក្រោយៗ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ពួក​អព្យាកត​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​អកុសល​ធម៌​ក្រោយៗ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បុគ្គល​ក៏​ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យដែរ សេនាសនៈ ក៏​ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យដែរ។
ថយ | ទំព័រទី ១០ | បន្ទាប់