[១១] ពាក្យ​ថា បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​ចក្ខា​យតនៈ ជា​បច្ច័យ នៃ​ចក្ខុវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ សោតាយតនៈ ជា​បច្ច័យ នៃ​សោតវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​សោតវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ឃានាយតនៈ ជា​បច្ច័យ នៃ​ឃានវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ឃានវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ជិវ្ហាយតនៈ ជា​បច្ច័យ នៃ​ជិវ្ហា​វិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ជិវ្ហា​វិញ្ញាណ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ កាយាយតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​កាយវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ សទ្ទាយតនៈ
ថយ | ទំព័រទី ១១ | បន្ទាប់