ជា​បច្ច័យ នៃ​សោតវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​សោតវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ គន្ធាយតនៈ ជា​បច្ច័យ នៃ​ឃានវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ឃានវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ រសាយតនៈ ជា​បច្ច័យ នៃ​ជិវ្ហា​វិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ជិវ្ហា​វិញ្ញាណ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​កាយវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ មនោ​ធាតុ​ក្ដី មនោវិញ្ញាណ​ធាតុ​ក្ដី អាស្រ័យ​នូវ​រូប​ណា ហើយ​ប្រព្រឹត្តទៅ រូប​នោះ ជា​បច្ច័យ​នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ចួនកាល ជា​បច្ច័យ​នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ចួនកាល ជា​បច្ច័យ ដោយ​នបុ​រេ​ជាត​ប្ប​ច្ច័​យ។
 [១២] ពាក្យ​ថា បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​ពួក​ចិត្ត​ចេតសិក​ធម៌ ដែល​កើត​ក្រោយ ជា​បច្ច័យ នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [១៣] ពាក្យ​ថា អា​សេវន​ប្ប​ច្ច័​យ បាន​ដល់​ពួក​កុសល​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​កុសល​ធម៌​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ ពួក​អកុសល​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​អកុសល​ធម៌​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១២ | បន្ទាប់