ពួក​កិរិយា​ព្យាក​តធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​កិរិយា​ព្យាក​តធម៌​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [១៤] ពាក្យ​ថា កម្ម​ប្ប​ច្ច័​យ បាន​ដល់​កុសលា​កុសលកម្ម​ក្ដី កដ​ត្តា​កម្ម​នៃ​វិ​បា​កក្ខន្ធ​ទាំងឡាយ​ក្ដី ជា​បច្ច័យ​នៃ​រូប​ទាំងឡាយ ដោយ​កម្ម​ប្ប​ច្ច័​យ ជា​បច្ច័យ​នៃ​ធម៌​ទាំងឡាយ ដែល​ប្រកបដោយ​ចេតនា​ផង នៃ​រូប​ទាំងឡាយ ដែល​កើតអំពី​ធម៌​នោះ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [១៥] ពាក្យ​ថា វិបាក​ប្ប​ច្ច័​យ បាន​ដល់​វិ​បា​កក្ខន្ធ ៤ ដែល​មិន​មាន​រូប ជា​បច្ច័យ​នៃ​គ្នា​និង​គ្នា ដោយ​វិបាក​ប្ប​ច្ច័​យ។
 [១៦] ពាក្យ​ថា អាហារ​ប្ប​ច្ច័​យ បាន​ដល់​កពលិង្កា​រា​ហារ ជា​បច្ច័យ នៃ​កាយ​នេះ ដោយ​អាហារ​ប្ប​ច្ច័​យ អាហារ​ទាំងឡាយ ដែល​មិន​មាន​រូប ជា​បច្ច័យ​នៃ​សម្បយុត្ត​ធម៌​ផង នៃ​រូប​ទាំងឡាយ ដែល​កើតអំពី​សម្បយុត្ត​ធម៌​នោះ​ផង ដោយ​អាហារ​ប្ប​ច្ច័​យ។
 [១៧] ពាក្យ​ថា ឥន្រ្ទិយ​ប្ប​ច្ច័​យ បាន​ដល់​ចក្ខុន្រ្ទិយ ជា​បច្ច័យ នៃ​ចក្ខុវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ សោតិន្រ្ទិយ ជា​បច្ច័យ នៃ​សោតវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​សោតវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ឃានិន្រ្ទិយ ជា​បច្ច័យ នៃ​ឃានវិញ្ញាណ​ធាតុ​ផង
ថយ | ទំព័រទី ១៣ | បន្ទាប់