គឺ (ខន្ធ៣ ពឹងផ្អែក) នឹងខន្ធ១។ អព្យាកតធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១។បេ។ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ ខន្ធ៣ក្ដី វត្ថុក្ដី ពឹងផ្អែកនឹងវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ។បេ។ ខន្ធ២ក្ដី វត្ថុក្ដី ពឹងផ្អែកនឹងខន្ធ២ វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១។បេ។ មហាភូត២ ពឹងផ្អែកនឹងមហាភូត២ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ របស់ពួកអសញ្ញសត្វ។បេ។ មហាភូត២ ពឹងផ្អែកនឹងមហាភូត២ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ វិបាកាព្យាកតកិរិយាព្យាកតក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ កុសលធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺកុសលក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ បណ្ឌិត គប្បីឲ្យពិស្ដារ ដូចជាអារម្មណប្បច្ច័យដែរ។