នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ឃានវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ជិវ្ហិន្រ្ទិយ ជា​បច្ច័យ នៃ​ជិវ្ហា​វិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​ជិវ្ហា​វិញ្ញាណ​ធាតុ​នោះ​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ កាយិន្រ្ទិយ ជា​បច្ច័យ នៃ​កាយវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​កាយវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​កដ​ត្តា​រូប​ទាំងឡាយ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ពួក​ឥន្រ្ទិយ​ដែល​មិន​មាន​រូប ជា​បច្ច័យ នៃ​សម្បយុត្ត​ធម៌​ផង នៃ​រូប​ទាំងឡាយ ដែល​កើតអំពី​សម្បយុត្ត​ធម៌​នោះ​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
 [១៨] ពាក្យ​ថា ឈាន​ប្ប​ច្ច័​យ បាន​ដល់​អង្គ​ឈាន​ទាំងឡាយ ជា​បច្ច័យ នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​ឈាន​ផង នៃ​រូប​ទាំងឡាយ ដែល​កើតអំពី​ធម៌​នោះ​ផង ដោយ​ឈាន​ប្ប​ច្ច័​យ។
 [១៩] ពាក្យ​ថា មគ្គ​ប្ប​ច្ច័​យ បាន​ដល់​អង្គ​មគ្គ​ទាំងឡាយ ជា​បច្ច័យ នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​មគ្គ​ផង នៃ​រូប​ទាំងឡាយ ដែល​កើតអំពី​ធម៌​នោះ​ផង ដោយ​មគ្គ​ប្ប​ច្ច័​យ។
 [២០] ពាក្យ​ថា សម្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​ខន្ធ ៤ ដែល​មិន​មាន​រូប ជា​បច្ច័យ នៃ​គ្នា​និង​គ្នា ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ។
 [២១] ពាក្យ​ថា វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​ពួក​ធម៌​ដែល​មាន​រូប ជា​បច្ច័យ នៃ​ពួក​ធម៌​ដែល​មិន​មាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៤ | បន្ទាប់