ពួក​ធម៌​មិន​មាន​រូប ជា​បច្ច័យ នៃ​ពួក​ធម៌​ដែល​មាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [២២] ពាក្យ​ថា អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​ខន្ធ ៤ ដែល​មិន​មាន​រូប ជា​បច្ច័យ នៃ​គ្នា​និង​គ្នា ដោយ​អត្ថិ​ប្ប​ច្ច័​យ មហាភូតរូប ៤ ជា​បច្ច័យ​នៃ​គ្នា​និង​គ្នា ដោយ​អត្ថិ​ប្ប​ច្ច័​យ នាមរូប ជា​បច្ច័យ​នៃ​គ្នា​និង​គ្នា ដោយ​អត្ថិ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ចិត្ត​ចេតសិក​ធម៌ ជា​បច្ច័យ នៃ​រូប​ទាំងឡាយ ដែល​មានចិត្តជា​សមុដ្ឋាន ដោយ​អត្ថិ​ប្ប​ច្ច័​យ មហាភូតរូប ជា​បច្ច័យ នៃ​ឧបា​ទា​រូប​ទាំងឡាយ ដោយ​អត្ថិ​ប្ប​ច្ច័​យ ចក្ខា​យតនៈ ជា​បច្ច័យ នៃ​ចក្ខុវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ សោតាយតនៈ ជា​បច្ច័យ នៃ​សោតវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​សោតវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ឃានាយតនៈ ជា​បច្ច័យ នៃ​ឃានវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ឃានវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ជិវ្ហាយតនៈ ជា​បច្ច័យ នៃ​ជិវ្ហា​វិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ជិវ្ហា​វិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ កាយាយតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​កាយវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ រូបាយតនៈ ជា​បច្ច័យ នៃ​ចក្ខុវិញ្ញាណ​ធាតុ​ផង
ថយ | ទំព័រទី ១៥ | បន្ទាប់