នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ សទ្ទាយតនៈ ជា​បច្ច័យ នៃ​សោតវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​សោតវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គន្ធាយតនៈ ជា​បច្ច័យ នៃ​ឃានវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ឃានវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ រសាយតនៈ ជា​បច្ច័យ នៃ​ជិវ្ហា​វិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ជិវ្ហា​វិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​កាយវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ មនោ​ធាតុ​ក្តី មនោវិញ្ញាណ​ធាតុ​ក្ដី អាស្រ័យ​រូប​ណា ហើយ​ប្រព្រឹត្តទៅ រូប​នោះ ជា​បច្ច័យ​នៃ​មនោ​ធាតុ​ផង នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [២៣] ពាក្យ​ថា នត្ថិ​ប្ប​ច្ច័​យ បាន​ដល់​ពួក​ចិត្ត​ចេតសិក​ធម៌ ដែល​រលត់​ក្នុង​លំដាប់​ស្មើ ជា​បច្ច័យ នៃ​ពួក​ចិត្ត​ចេតសិក​ធម៌ ជា​បច្ចុប្បន្ន ដោយ​នត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦ | បន្ទាប់