អនន្តរូបនិស្ស័យ គឺកុសល ជាបច្ច័យនៃវុដ្ឋានៈ មគ្គ ជាបច្ច័យនៃផល អនុលោម របស់ពួកសេក្ខបុគ្គល ជាបច្ច័យនៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនកុសល របស់បុគ្គល កាលចេញចាកនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ឯបកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ហើយធ្វើខ្លួនឯងឲ្យក្ដៅ ឲ្យក្ដៅសព្វ ទទួលទុក្ខ ដែលមានការស្វែងរកជាមូល សីល … សុតៈ … ចាគៈ … អាស្រ័យបញ្ញា ហើធ្វើខ្លួនឯងឲ្យក្ដៅ ឲ្យក្ដៅសព្វ ទទួលទុក្ខ ដែលមានការស្វែងរកជាមូល សទ្ធា … សីល … សុតៈ ចាគៈ … បញ្ញា ជាបច្ច័យនៃកាយិកសុខ កាយិកទុក្ខ និងផលសមាបត្ដិ ដោយឧបនិស្សយប្បច្ច័យ កុសលកម្ម ជាបច្ច័យនៃវិបាក ដោយឧបនិស្សយប្បច្ច័យ ព្រះអរហន្ត អាស្រ័យមគ្គ ធ្វើកិរិយាសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់កិរិយាសមាបត្តិ ដែលកើតឡើងហើយ ឃើញច្បាស់នូវពួកសង្ខារ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន មគ្គ របស់ព្រះអរហន្ត ជាបច្ច័យនៃអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា និងឋានាឋានកោសល្ល ដោយឧបនិស្សយប្បច្ច័យ មគ្គ ជាបច្ច័យនៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។