[៥៦៦] កុសលធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺកុសលចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺកុសលចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ និងពួកកដត្តារូប ដោយកម្មប្បច្ច័យ។
[៥៦៧] កុសលធម៌ ជាបច្ច័យនៃកុសលធម៌ និងអព្យាកតធម៌ ដោយកម្មប្បច្ច័យ គឺកុសលចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ និងពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។
[៥៦៨] អកុសលធម៌ ជាបច្ច័យនៃអកុសលធម៌ ដោយកម្មប្បច្ច័យ គឺអកុសលចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។
[៥៦៩] អកុសលធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអកុសលចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺអកុសលចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ និងពួកកដត្តារូប ដោយកម្មប្បច្ច័យ។