[៥៧០] អកុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ និង​អព្យាកតធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​អកុសលចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥៧១] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​វិ​បា​កាព្យា​កត​ចេតនា និង​កិរិយា​ព្យាក​តចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ វិ​បា​កាព្យា​កត​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​កដ​ត្តា​រូប ដោយ​កម្ម​ប្ប​ច្ច័​យ ចេតនា ជា​បច្ច័យ​នៃ​វត្ថុ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥៧២] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​វិ​បា​កាព្យា​កតក្ខន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ៣ ជា​បច្ច័យ​នៃ​ខន្ធ១ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិបាក​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ២៧៧ | បន្ទាប់