[៥៧៧] អកុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ពួក​អកុសលា​ហារ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អាហារ​ប្ប​ច្ច័​យ។
 [៥៧៨] អកុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ និង​អព្យាកតធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ពួក​អកុសលា​ហារ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អាហារ​ប្ប​ច្ច័​យ។
 [៥៧៩] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ពួក​វិ​បា​កាព្យា​កតា​ហារ និង​ពួក​កិរិយា​ព្យាក​តា​ហារ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អាហារ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​វិ​បា​កាព្យា​កតា​ហារ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​កដ​ត្តា​រូប ដោយ​អាហារ​ប្ប​ច្ច័​យ កព​ឡឹ​កា​រា​ហារ ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អាហារ​ប្ប​ច្ច័​យ។
 [៥៨០] កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​កុស​លិ​ន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៧៩ | បន្ទាប់