[៥៨១] កុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​កុស​លិ​ន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
 [៥៨២] កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ និង​អព្យាកតធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​កុស​លិ​ន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
 [៥៨៣] អកុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​អកុស​លិ​ន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
 [៥៨៤] អកុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​អកុស​លិ​ន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
 [៥៨៥] អកុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ និង​អព្យាកតធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​អកុស​លិ​ន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៨០ | បន្ទាប់