[៥៨៦] អព្យាកតធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​វិ​បា​កាព្យា​កត​ឥន្រ្ទិយ និង​ពួក​កិរិយា​ព្យាក​តឥន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​វិ​បា​កាព្យា​កត​ឥន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​កដ​ត្តា​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ចក្ខុន្រ្ទិយ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ សោតិន្រ្ទិយ ជា​បច្ច័យ​នៃ​សោតវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ឃានិន្រ្ទិយ ជា​បច្ច័យ​នៃ​ឃានវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ជិវ្ហិន្រ្ទិយ ជា​បច្ច័យ​នៃ​ជិវ្ហា​វិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ កាយិន្រ្ទិយ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
 [៥៨៧] កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​ពួក​អង្គ​ឈាន ដែល​ជាកុសល ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​ឈាន​ប្ប​ច្ច័​យ។
 [៥៨៨] កុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​ពួក​អង្គ​ឈាន ដែល​ជាកុសល ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​ឈាន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៨១ | បន្ទាប់