ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ សោតាយតនៈ ជាបច្ច័យនៃសោតវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ ឃានាយតនៈ ជាបច្ច័យនៃឃានវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ ជិវ្ហាយតនៈ ជាបច្ច័យនៃជិវ្ហាវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកវិបាកាព្យាកតក្ខន្ធ និងពួកកិរិយាព្យាកតក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកវិបាកាព្យាកតក្ខន្ធ និងពួកកិរិយាព្យាកតក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៦០៧] អព្យាកតធម៌ ជាបច្ច័យនៃកុសលធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺ វត្ថុ ជាបច្ច័យនៃពួកកុសលក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។
[៦០៨] អព្យាកតធម៌ ជាបច្ច័យនៃអកុសលធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកអកុសលក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។