មនោ​ធាតុ​ក្ដី ពួក​ធម៌​ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ​នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​សម​នន្ដ​រប្ប​ច្ច័​យ សោតវិញ្ញាណ​ធាតុ​ក្ដី ពួក​ធម៌ ដែល​ប្រកបដោយ​សោតវិញ្ញាណ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​សម​នន្ដ​រប្ប​ច្ច័​យ មនោ​ធាតុ​ក្ដី ពួក​ធម៌ ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ​នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​សម​នន្ដ​រប្ប​ច្ច័​យ ឃា​ណវិញ្ញាណ​ធាតុ​ក្ដី ពួក​ធម៌ ដែល​ប្រកបដោយ​ឃានវិញ្ញាណ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​សម​នន្ដ​រប្ប​ច្ច័​យ មនោ​ធាតុ​ក្ដី ពួក​ធម៌ ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​សម​នន្ដ​រប្ប​ច្ច័​យ ជិវ្ហា​វិញ្ញាណ​ធាតុ​ក្ដី ពួក​ធម៌ ដែល​ប្រកបដោយ​ជិវ្ហា​វិញ្ញាណ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​សម​នន្ដ​រប្ប​ច្ច័​យ មនោ​ធាតុ​ក្ដី ពួក​ធម៌​ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ​នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​សម​នន្ដ​រប្ប​ច្ច័​យ
ថយ | ទំព័រទី ៦ | បន្ទាប់