ពួក​ធម៌​ណាៗ កើតឡើង ក្នុង​លំដាប់​ស្មើ នៃ​ពួក​ធម៌​ណាៗ ពួក​ធម៌​នោះៗ គឺ​ចិត្ត​ចេតសិក​ធម៌ ជា​បច្ច័យ នៃ​ពួក​ធម៌​នោះៗ ដោយ​សម​នន្ដ​រប្ប​ច្ច័​យ។
 [៧] ពាក្យ​ថា សហជាត​ប្ប​ច្ច័​យ បាន​ដល់​ពួក​ធម៌ ៤ ដែល​មិន​មាន​រូប ជា​បច្ច័យ​នៃ​គ្នា​និង​គ្នា ដោយ​សហជាត​ប្ប​ច្ច័​យ មហាភូតរូប ៤ ជា​បច្ច័យ​នៃ​គ្នា​និង​គ្នា ដោយ​សហជាត​ប្ប​ច្ច័​យ នាមរូប​ជា​បច្ច័យ​នៃ​គ្នា​និង​គ្នា ដោយ​សហជាត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ចិត្ត​ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​រូប​ទាំងឡាយ ដែល​មានចិត្តជា​សមុដ្ឋាន ដោយ​សហជាត​ប្ប​ច្ច័​យ មហាភូតរូប ជា​បច្ច័យ​នៃ​ឧបា​ទា​រូប​ទាំងឡាយ ដោយ​សហជាត​ប្ប​ច្ច័​យ ចួនកាល ពួក​ធម៌​ដែល​មាន​រូប ជា​បច្ច័យ​នៃ​ពួក​ធម៌​ដែល​មិន​មាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ ចួនកាល ជា​បច្ច័យ ដោយ​នសហជាត​ប្ប​ច្ច័​យ។
 [៨] ពាក្យ​ថា អញ្ញមញ្ញ​ប្ប​ច្ច័​យ បាន​ដល់​ខន្ធ៤ ដែល​មិន​មាន​រូប ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ មហាភូតរូប៤ ជា​បច្ច័យ​ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ នាមរូប ជា​បច្ច័យ​ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
ថយ | ទំព័រទី ៨ | បន្ទាប់