[៩] ពាក្យ​ថា និស្សយ​ប្ប​ច្ច័​យ បាន​ដល់​ខន្ធ៤ ដែល​មិន​មាន​រូប ជា​បច្ច័យ​នៃ​គ្នា​និង​គ្នា ដោយ​និស្សយ​ប្ប​ច្ច័​យ មហាភូតរូប៤ ជា​បច្ច័យ​នៃ​គ្នា​និង​គ្នា ដោយ​និស្សយ​ប្ប​ច្ច័​យ នាមរូប ជា​បច្ច័យ​នៃ​គ្នា​និង​គ្នា ដោយ​និស្សយ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ចិត្ត​ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​រូប​ទាំងឡាយ ដែល​មានចិត្តជា​សមុដ្ឋាន ដោយ​និស្សយ​ប្ប​ច្ច័​យ មហាភូតរូប ជា​បច្ច័យ​នៃ​ឧបា​ទា​រូប​ទាំងឡាយ ដោយ​និស្សយ​បច្ច័យ ចក្ខា​យតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​និស្សយ​ប្ប​ច្ច័​យ សោតាយតនៈ ជា​បច្ច័យ​នៃ​សោតវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​សោតវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​និស្សយ​ប្ប​ច្ច័​យ ឃានាយតនៈ ជា​បច្ច័យ​នៃ​ឃានវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ឃានវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​និស្សយ​ប្ប​ច្ច័​យ ជិវ្ហាយតនៈ ជា​បច្ច័យ​នៃ​ជិវ្ហា​វិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ជិវ្ហា​វិញ្ញាណ​ធាតុ​នោះ​ផង ដោយ​និស្សយ​ប្ប​ច្ច័​យ កាយាយតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​កាយវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​និស្សយ​ប្ប​ច្ច័​យ មនោ​ធាតុ​ក្ដី មនោវិញ្ញាណ​ធាតុ​ក្ដី អាស្រ័យ​នូវ​រូប​ណា​ហើយ ប្រព្រឹត្តទៅ រូប​នោះ ជា​បច្ច័យ​នៃ​មនោ​ធាតុ​ផង នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​និស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៩ | បន្ទាប់