អភិធម្មបិដក
បដ្ឋាន បឋម​ភាគ


សូម​នមស្ការ​ព្រះមានព្រះភាគ អរហន្ដ​សម្មាសម្ពុទ្ធ ព្រះអង្គ​នោះ។


មាតិកា​និក្ខេប​វារៈ


 [១] ហេតុ​ប្ប​ច្ច័​យ អារម្មណ​ប្ប​ច្ច័​យ អធិបតិ​ប្ប​ច្ច័​យ អនន្ដរ​ប្ប​ច្ច័​យ សម​នន្ដ​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ បុរេ​ជាត​ប្ប​ច្ច័​យ បច្ឆា​ជាត​ប្ប​ច្ច័​យ អា​សេវន​ប្ប​ច្ច័​យ កម្ម​ប្ប​ច្ច័​យ វិបាក​ប្ប​ច្ច័​យ អាហារ​ប្ប​ច្ច័​យ ឥន្រ្ទិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ វិប្បយុត្ត​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ អវិ​គត​ប្ប​ច្ច័​យ។

បច្ចយ​វិភង្គ​វារៈ


 [២] ពាក្យ​ថា ហេតុ​ប្ប​ច្ច័​យ បាន​ដល់​ហេតុ ជា​បច្ច័យ​នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ហេតុ​ផង នៃ​ពួក​រូប ដែល​តាំង​ឡើង​អំពី​ធម៌​នោះ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
ទំព័រទី ១ | បន្ទាប់