ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ កុសលធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​កុស​លក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ អកុសលធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អកុស​លក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ កុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​កុស​លក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ។ អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អកុស​លក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ។
 [២៤៩] កុសលធម៌ ពឹងផ្អែក​នឹង​កុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ១ផង វត្ថុ​ផង ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ផង វត្ថុ​ផង ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង។ អព្យាកតធម៌ ពឹងផ្អែក​នឹង​កុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១២៧ | បន្ទាប់