ខន្ធ២ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ២ ខន្ធ៣ក្ដី កដ​ត្តា​រូប​ក្ដី អាស្រ័យ​វិ​បា​កាព្យា​កតក្ខន្ធ១ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។បេ។ ខន្ធ២ក្ដី កដ​ត្តា​រូប​ក្ដី អាស្រ័យ​ខន្ធ២ វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ មហាភូត៣ អាស្រ័យ​មហាភូត១។បេ។ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប … ឧតុសមុដ្ឋាន​រូប … មហាភូត៣ អាស្រ័យ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។បេ។ កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ ចក្ខុវិញ្ញាណ អា​ស្រ័យ​ចក្ខា​យតនៈ។បេ។ កាយវិញ្ញាណ អាស្រ័យ​កាយាយតនៈ អហេតុក​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ។ អកុសលធម៌ អាស្រ័យ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​វត្ថុ។
ថយ | ទំព័រទី ១៩៣ | បន្ទាប់