អត្ថ​របស់​និស្សយ​វារៈ​ឈ្មោះថា អត្ថ​របស់​បច្ចយ​វារៈ អត្ថ​របស់​បច្ចយ​វារៈ​ឈ្មោះថា អត្ថ​របស់​និស្សយ​វារៈ​ដែរ។

ចប់ និស្សយ​វារៈ។


សំសដ្ឋ​វារៈ


 [៣៩០] កុសលធម៌ ច្រឡំ​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​កុស​លក្ខ​ន្ធ១ ខន្ធ១ ច្រឡំ​នឹង​ខន្ធ៣ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២។ អកុសលធម៌ ច្រឡំ​នឹង​អកុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​អកុស​លក្ខ​ន្ធ១ ខន្ធ១ ច្រឡំ​នឹង​ខន្ធ៣ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២។ អព្យាកតធម៌ ច្រឡំ​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១ ខន្ធ១ ច្រឡំ​នឹង​ខន្ធ៣ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២ ខន្ធ៣ ច្រឡំ​នឹង​វិ​បា​កាព្យា​កតក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ១ ច្រឡំ​នឹង​ខន្ធ៣ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២។
ថយ | ទំព័រទី ១៩៦ | បន្ទាប់