វារៈ១ ក្នុង​មគ្គ​ប្ប​ច្ច័​យ វារៈ១ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ វារៈ១ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ វារៈ១ ក្នុង​អត្ថិ​ប្ប​ច្ច័​យ វារៈ១ ក្នុង​នត្ថិ​ប្ប​ច្ច័​យ វារៈ១ ក្នុង​វិ​គត​ប្ប​ច្ច័​យ វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ។

ចប់ អនុលោម ក្នុង​សំសដ្ឋ​វារៈ។


 [៤០១] អកុសលធម៌ ច្រឡំ​នឹង​អកុសលធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ច្រឡំ​នឹង​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ អព្យាកតធម៌ ច្រឡំ​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​អហេតុក​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១ ខន្ធ១ ច្រឡំ​នឹង​ខន្ធ៣ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២ ខន្ធ៣ ច្រឡំ​នឹង​វិ​បា​កាព្យា​កតក្ខន្ធ១ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ១ ច្រឡំ​នឹង​ខន្ធ៣ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២។
 [៤០២] កុសលធម៌ ច្រឡំ​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ … ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​កុស​លក្ខ​ន្ធ១ ក្នុង​អរូបភព។បេ។ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២។
ថយ | ទំព័រទី ២០១ | បន្ទាប់