អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ អព្យាកតធម៌ អាស្រ័យ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​អហេតុក​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ៣ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ២ ខន្ធ៣ក្ដី កដ​ត្តា​រូប​ក្តី អាស្រ័យ​វិ​បា​កាព្យា​កតក្ខន្ធ១ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ១ក្ដី កដ​ត្តា​រូប​ក្ដី អាស្រ័យ​ខន្ធ៣ ខន្ធ២ក្ដី កដ​ត្តា​រូប​ក្ដី អាស្រ័យ​ខន្ធ២ វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ មហាភូត៣ អាស្រ័យ​មហាភូត១ មហាភូត១ អាស្រ័យ​មហាភូត៣ មហាភូត២ អាស្រ័យ​មហាភូត២ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ ពា​ហិ​ររូប​… អាហារ​សមុដ្ឋាន​រូប​… ឧតុសមុដ្ឋាន​រូប​… មហាភូត៣ អាស្រ័យ​មហាភូតរូប១ របស់​អសញ្ញ​សត្វ​ទាំងឡាយ មហាភូត១ អាស្រ័យ​មហាភូត៣ មហាភូត២ អាស្រ័យ​មហាភូត២ កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
ថយ | ទំព័រទី ៥៩ | បន្ទាប់