សេចក្តី​បំប្រួញ។ … ក្នុង​នោ​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៨។

ចប់ នហេតុមូល​កៈ។


ការរាប់​បច្ច​នីយៈ របស់​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា មូល​កៈ​ទាំងអស់ បណ្ឌិត កាល​មិន​ភាន់ច្រឡំ ចំពោះ​ការរាប់​នេះ គប្បី​កាន់​យក​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នីយៈ។


 [៦០៦] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ … ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ ពាក្យ​ថា សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ ដូ​ចេ្នះ មាន​វារៈ៣ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤០២ | បន្ទាប់