(មួយទៀត) សហជាត គឺ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ជា​បច្ច័យ​នៃ​មោហៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [២១៥] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ (ជា​បច្ច័យ) នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង … គឺ​ខន្ធ១ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ជា​បច្ច័យ​នៃ​ខន្ធ៣ផង មោហៈ​ផង ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា … (បាន​ដល់​ពាក្យ​បុច្ឆា និង​វិសជ្ជនា) ៣លើក។
 [២១៦] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។
ថយ | ទំព័រទី ១០៣ | បន្ទាប់