សហជាត គឺ​ខន្ធ១ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ ដោយ​អត្ថិ​ប្ប​ច្ច័​យ នៃ​ពួក​អសញ្ញ​សត្វ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ឯបុរេ​ជាត គឺ (បុគ្គល​ត្រេកអរ រីករាយ) ចំពោះ​ចក្ខុ … ចំពោះ​វត្ថុ … ថា​មិន​ទៀង … បុគ្គល​ឃើញ​រូប ដោយ​ទិព្វចក្ខុ ឮសំឡេង​ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ចក្ខា​យតនៈ … កាយាយតនៈ … វត្ថុ ជា​បច្ច័យ នៃ​ខន្ធ​ទាំងឡាយ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង នៃ​មោហៈ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កព​ឡិង្កា​រា​ហារ (ជា​បច្ច័យ) នៃ​កាយ​នេះ រូប​ជីវិតិន្ទ្រិយ (ជា​បច្ច័យ) នៃ​កដ​ត្តា​រូប​ទាំងឡាយ។
 [២១៧] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។
ថយ | ទំព័រទី ១០៤ | បន្ទាប់