និង​បុរេ​ជាត។ សហជាត គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ក្តី មោហៈ​ក្តី ប្រារព្ធ​នូវ​ចក្ខុ ទើប​កើតឡើង វត្ថុ ប្រារព្ធ​នូវ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង នៃ​មោហៈ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [២២០] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ប្រារព្ធ​នូវ​ចក្ខុ ទើប​កើតឡើង វត្ថុ ប្រារព្ធ​នូវ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នៃ​មោហៈ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [២២១] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី
ថយ | ទំព័រទី ១០៦ | បន្ទាប់