ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ … ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២…។
 [២២២] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី (ជា​បច្ច័យ) នៃ​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា … បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។សហជាត គឺ​ខន្ធ​ទាំងឡាយ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី មហាភូត​ទាំងឡាយ​ក្តី ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ (មួយទៀត) សហជាត គឺ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ (មួយវិញទៀត) សហជាត គឺ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​មោហៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន
ថយ | ទំព័រទី ១០៧ | បន្ទាប់