ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ គឺ​មាន​វារៈ៣លើក។ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … (ពឹងផ្អែក) នឹង​ខន្ធ១ ដែល​មិនដល់​នូវ​ការ​សន្សំ … ខន្ធ​ទាំងឡាយ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ …។ តំណ ក្នុង​ទីនេះ ប្រាកដ​ស្មើដោយ​ហេតុ​ប្ប​ច្ច័​យដែរ។
 [២៨៤] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ទើប​កើតឡើង ព្រោះ​អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ និង​សហជាត​ប្ប​ច្ច័​យ បាន​ដល់​វារៈ៣លើក។ ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ មាន​វារៈ៣លើក។ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ។ សេចក្តី​បំប្រួញ។ (ពឹងផ្អែក) នឹង​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ … ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … ព្រោះ​សហជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ តំណ​ទាំងអស់ បណ្ឌិត​គប្បី​ធ្វើ​ចុះ។
ថយ | ទំព័រទី ១៣៥ | បន្ទាប់