ធម៌​ដែល​ដល់​នូវ​ការ​សន្សំ​ក្តី ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ​ផង ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង … គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ដល់​នូវ​ការ​សន្សំ​ផង វត្ថុ​ផង (ពឹងផ្អែក) នឹង​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ​ផង មហាភូត​ទាំងឡាយ​ផង។
 [២៩២] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ​ផង ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង … ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ធម៌​ជា​អធិបតិ ដែល​ដល់​នូវ​ការ​មិន​សន្សំ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​មិន​សន្សំ​ផង វត្ថុ​ផង។ ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ នសម​នន្ត​រប្ប​ច្ច័​យ នអញ្ញមញ្ញ​ប្ប​ច្ច័​យ នឧបនិស្សយ​ប្ប​ច្ច័​យ និ​ងន​បុរេ​ជាត​ប្ប​ច្ច័​យ បញ្ហា៧ ប្រាកដ​ស្មើដោយ​បដិ​ច្ច​វារៈ។ ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ (នេះ) ជា​ពាក្យ​គ្រប់គ្រាន់។
 [២៩៣] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ … ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ បាន​ដល់​វារៈ៣លើក។ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ … ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​មិន​សន្សំ។
ថយ | ទំព័រទី ១៤០ | បន្ទាប់