ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ។ សេចក្តី​បំប្រួញ។ របស់​ពួក​អសញ្ញ​សត្វ …ខន្ធ​ទាំងឡាយ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ ពឹងផ្អែក​នឹង​កាយាយតនៈ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ដល់​នូវ​ការ​សន្សំ​ក្តី ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … គឺ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ។
 [២៩៤] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ​ផង ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង … គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ដល់​នូវ​ការ​សន្សំ​ផង វត្ថុ​ផង(ពឹងផ្អែក) នឹង​ខន្ធ២…។ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ​ផង ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង …
ថយ | ទំព័រទី ១៤១ | បន្ទាប់