ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … ចេតនា ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។
[២៩៦] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង វត្ថុផង។