សំសដ្ឋ​វារៈ


 [៣០៦] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ច្រឡំ​នឹង​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ដល់​នូវ​ការ​សន្សំ ច្រឡំ​នឹង​ខន្ធ២។
 [៣០៧] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ច្រឡំ​នឹង​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ដល់​នូវ​ការ​មិន​សន្សំ នឹង​ខន្ធ២ …។
 [៣០៨] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ច្រឡំ​នឹង​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ នឹង​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ …។
 [៣០៩] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ច្រឡំ​នឹង​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ អធិបតិ​ប្ប​ច្ច័​យ អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ បុរេ​ជាត​ប្ប​ច្ច័​យ អា​សេវន​ប្ប​ច្ច័​យ កម្ម​ប្ប​ច្ច័​យ វិបាក​ប្ប​ច្ច័​យ អាហារ​ប្ប​ច្ច័​យ ឥន្ទិ្រយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ វិប្បយុត្ត​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤៧ | បន្ទាប់