[៣២២] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ ហេតុទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃកដត្តារូបទាំងឡាយផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៣២៣] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពិចារណានូវបុញ្ញកម្មនោះ ពិចារណានូវបុញ្ញកម្មទាំងឡាយ ដែលបានសន្សំទុកល្អហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយពិចារណានូវឈាន (ចំណែកខាង) សេក្ខបុគ្គលទាំងឡាយ ពិចារណានូវកិលេសទាំងឡាយ ដែលបានលះបង់ហើយ ពិចារណានូវកិលេសទាំងឡាយ ដែលបានសង្កត់សង្កិនហើយ ស្គាល់នូវកិលេសទាំងឡាយ ដែលពុះពោរឡើង ក្នុងកាលមុន សេក្ខបុគ្គលទាំងឡាយក្តី បុថុជ្ជនទាំងឡាយក្តី ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ថាមិនទៀង ជាទុក្ខ ជាអនត្តា រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវអំពើនោះ ទើបកើតឡើង ទិដ្ឋិ … វិចិកិច្ឆា … ឧទ្ធច្ចៈ …