ទោមនស្សកើតឡើង លោកទាំងនោះ រមែងដឹងនូវចិត្តរបស់បុគ្គល អ្នកព្រមព្រៀងដោយចិត្ត ដែលដល់នូវការសន្សំ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនកុសល ជាបច្ច័យ នៃវិញ្ញាណញ្ចាយតនកុសល ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនកុសល ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនកុសល ខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃឥទិ្ធវិធញ្ញាណ នៃចេតោបរិយញ្ញាណ នៃបុព្វេនិវាសានុស្សតិញ្ញាណ នៃយថាកម្មុបគញ្ញាណ នៃអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣២៤] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអារម្មណប្បច្ច័យ គឺព្រះអរហន្តពិចារណានូវកិលេសទាំងឡាយ ដែលលះបានហើយ ស្គាល់នូវកិលេសទាំងឡាយ ដែលពុះពោរឡើង ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ថាមិនទៀង ជាទុក្ខ ជាអនត្តា ស្គាល់នូវចិត្ត របស់បុគ្គលអ្នកព្រមព្រៀងដោយចិត្ត ដែលដល់នូវការសន្សំ ដោយចេតោបរិយញ្ញាណ សេក្ខបុគ្គលទាំងឡាយក្តី បុថុជ្ជនទាំងឡាយក្តី រមែងឃើញច្បាស់នូវខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ថាមិនទៀង ជាទុក្ខ ជាអនត្តា កាលបើកុសលរលត់ហើយ វិបាកក៏កើតឡើង ព្រោះតទារម្មណ៍