បុគ្គល​ត្រេកអរ រីករាយ ចំពោះ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ រាគៈ ប្រារព្ធ​នូវ​សេចក្តី​ត្រេកអរ​នោះ ទើប​កើតឡើង ទោមនស្ស កើតឡើង កាលបើ​អកុសល​រលត់​ហើយ វិបាក​ក៏​កើតឡើង ព្រោះ​តទា​រម្ម​ណ៍ អាកាសានញ្ចាយតន​កុសល ជា​បច្ច័យ នៃ​វិ​ញ្ញាណ​ញ្ចា​យត​នវិ​បា​កផង នៃ​កិរិយា​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ អា​កិ​ញ្ចញ្ញា​យត​នកុ​សល ជា​បច្ច័យ នៃ​នេវ​សញ្ញា​នា​សញ្ញា​យត​នវិ​បា​កផង នៃ​កិរិយា​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៣២៥] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​សេក្ខបុគ្គល​ទាំងឡាយ ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ ស្គាល់​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ព្រមព្រៀង​ដោយចិត្ត ដែល​ដល់​នូវ​ការ​មិន​សន្សំ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់