[៣២៦] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះអរហន្ត ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ ស្គាល់​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ព្រមព្រៀង​ដោយចិត្ត ដែល​ដល់​នូវ​ការ​មិន​សន្សំ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៣២៧] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះអរហន្ត ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះនិព្វាន (ព្រោះថា) ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ព្រះអរហន្ត ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ឃើញច្បាស់​នូវ​សោតៈ … នូវ​វត្ថុ … នូវ​ខន្ធ​ទាំងឡាយ​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ថា​មិន​ទៀង ជា​ទុក្ខ​ជា​អនត្តា ឃើញ​នូវ​រូប ដោយ​ចក្ខុ​ដូចជា​ទិព្វ ឮនូវ​សំឡេង ដោយ​សោត​ធាតុ​ដូចជា​ទិព្វ ស្គាល់​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ព្រមព្រៀង​ដោយចិត្ត ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ឯអាកាសានញ្ចាយតន​កិរិយា ជា​បច្ច័យ​នៃ​វិ​ញ្ញាណ​ញ្ចា​យត​នកិ​រិយា ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៥៥ | បន្ទាប់