អាកិញ្ចញ្ញាយតនកិរិយា ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនកិរិយា រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣២៨] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអារម្មណប្បច្ច័យ គឺសេក្ខបុគ្គលទាំងឡាយ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន (ព្រោះថា) ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ នៃវោទានៈ ដោយអារម្មណប្បច្ច័យ សេក្ខបុគ្គលទាំងឡាយក្តី បុថុជ្ជនទាំងឡាយក្តី ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ ជាអនត្តា រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវសេចក្តីត្រេកអរនោះ ទើបកើតឡើង ទោមនស្សកើតឡើង ឃើញច្បាស់នូវសោតៈ … នូវវត្ថុ … នូវខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ថាមិនទៀង ជាទុក្ខ ជាអនត្តា រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវសេចក្តីត្រេកអរនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆា … ទោមនស្ស … ឃើញនូវរូបដោយចក្ខុដូចជាទិព្វ ឮនូវសំឡេង ដោយសោតធាតុដូចជាទិព្វ