អាស្រ័យ នូវសេចក្តីប្រាថ្នា ហើយឲ្យទាន នូវសីល … នូវឧបោសថកម្ម… ញុំាងឈាន … ញុំាងវិបស្សនា … ញុំាងអភិញ្ញា … ញុំាងសមាបតិ្ត … សម្លាប់សត្វ បំបែកសង្ឃ សទ្ធាដែលដល់នូវការសន្សំ … បញ្ញា រាគៈ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលដល់នូវការសន្សំ នៃបញ្ញា នៃរាគៈ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃបឋមជ្ឈាន ជាបច្ច័យនៃបឋមជ្ឈាន ដោយឧបនិស្សយប្បច្ច័យ។បេ។ បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ បឋមជ្ឈាន ជាបច្ច័យនៃទុតិយជ្ឈាន។បេ។ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ។
[៣៤៨] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបរិកម្មនៃមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី១ បរិកម្មនៃមគ្គទី៤ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។