[៣៥៥] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​កាយិកសុខ ហើយ​ញុំាង​មគ្គ​ឲ្យ​កើត នូវ​កាយិកទុក្ខ … អាស្រ័យ​នូវ​សេនាសនៈ ហើយ​ញុំាង​មគ្គ​ឲ្យ​កើត នូវ​កាយិកសុខ … នូវ​កាយិកទុក្ខ … សេនាសនៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣៥៦] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។អារម្មណ​បុរេ​ជាត គឺ​ព្រះអរហន្ត ឃើញច្បាស់​នូវ​ចក្ខុ … នូវ​វត្ថុ ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ឃើញ​រូប ដោយ​ចក្ខុ​ដូចជា​ទិព្វ ឮសំឡេង ដោយ​សោត​ធាតុ​ដូចជា​ទិព្វ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦៧ | បន្ទាប់