បាន​ដល់​បច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [៣៦១] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [៣៦២] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​ដល់​នូវ​ការ​សន្សំ ដោយ​អា​សេវន​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម ជា​បច្ច័យ​នៃ​វោ​ទានៈ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៣៦៣] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦៩ | បន្ទាប់