ឯបុរេ​ជាត គឺ​ព្រះអរហន្ត ឃើញច្បាស់​នូវ​ចក្ខុ … នូវ​វត្ថុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន (ឃើញ) រូប ដោយ​ចក្ខុ​ដូចជា​ទិព្វ … ឮសំឡេង​ដោយ​សោត​ធាតុ​ដូចជា​ទិព្វ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ … កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កព​ឡិង្កា​រា​ហារ (ជា​បច្ច័យ) នៃ​កាយ​នេះ រូប​ជីវិតិន្ទ្រិយ (ជា​បច្ច័យ) នៃ​កដ​ត្តា​រូប​ទាំងឡាយ។
 [៣៨៣] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​សេក្ខបុគ្គល​ទាំងឡាយ​ក្តី បុថុជ្ជន​ទាំងឡាយ​ក្តី ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ហើយ​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​សេចក្តី​រីករាយ​នោះ … ទោមនស្ស​កើតឡើង នូវ​សោតៈ … ឃើញច្បាស់​នូវ​វត្ថុ ថា​មិន​ទៀង … ហើយ​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​សេចក្តី​រីករាយ​នោះ … ទោមនស្ស កើតឡើង នូវ​រូប ដោយ​ចក្ខុ​ដូចជា​ទិព្វ … ឮសំឡេង ដោយ​សោត​ធាតុ​ដូចជា​ទិព្វ វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៦ | បន្ទាប់