[៤០៩] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ខន្ធ២ … វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ មហាភូត៣ អាស្រ័យ​មហាភូត១ មហាភូត២ អាស្រ័យ​មហាភូត២ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [៤១០] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល​ផង មហាភូត​ទាំងឡាយ​ផង។
 [៤១១] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​អសេក្ខ​បុគ្គល​ផង មហាភូត​ទាំងឡាយ​ផង។
ថយ | ទំព័រទី ១៨៥ | បន្ទាប់