ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​បដិសន្ធិ​ក្តី មហាភូត​ទាំងអស់​ក្តី រមែង​មាន​ដោយ​គ្រប់គ្រាន់។ វារៈ៧ ប្រាកដ​ស្មើដោយ​កុសល​ត្តិ​កៈ ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ នសម​នន្ត​រប្ប​ច្ច័​យ នអញ្ញមញ្ញ​ប្ប​ច្ច័​យ នឧបនិស្សយ​ប្ប​ច្ច័​យ និ​ងន​បុរេ​ជាត​ប្ប​ច្ច័​យ។ ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ …។
 [៤២៧] … ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១ ដែល​ជា​របស់​សេក្ខបុគ្គល នូវ​ខន្ធ២ …។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល … ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល។ ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល​ក្តី ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក្តី អាស្រ័យ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល … ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​វិ​បា​កក្ខន្ធ១ ដែល​ជា​របស់​សេក្ខបុគ្គល នូវ​ខន្ធ២ …។ ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល … (បាន​ដល់​វារៈ​នៃ​ពាក្យ​បុច្ឆា និង​វិសជ្ជនា) ៣លើក។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​… ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … (វារៈ​នេះ) ជា​វារៈ​គ្រប់គ្រាន់។
ថយ | ទំព័រទី ១៩១ | បន្ទាប់