នូវ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង …។ តំណ (នៃ​វារៈ​នេះ) មាន​គ្រប់គ្រាន់។ វារៈ៩ បណ្ឌិត គប្បី​ធ្វើឲ្យ​ដូចជា​វារៈ២ដែរ។
 [៤២៨] … ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ជា​របស់​សេក្ខបុគ្គល អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល នូវ​ពា​ហិ​រៈ …អាហារ​សមុដ្ឋាន … ឧតុសមុដ្ឋាន មហាភូត១ …។
 [៤២៩] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល … ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​អាស្រ័យ​ខន្ធ១ ដែល​ជា​របស់​សេក្ខបុគ្គល។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អាស្រ័យ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល … ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល។ ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល​ក្តី ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក្តី អាស្រ័យ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល … ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​ជា​របស់​សេក្ខបុគ្គល។
ថយ | ទំព័រទី ១៩២ | បន្ទាប់