ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​វត្ថុ។
 [៤៤១] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង … ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​របស់​អសេក្ខ​បុគ្គល​ផង វត្ថុ​ផង ខន្ធ២ …។
 [៤៤២] ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង … ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​របស់​អសេក្ខ​បុគ្គល​ផង វត្ថុ​ផង ខន្ធ២ …។
 [៤៤៣] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ បុរេ​ជាត​ប្ប​ច្ច័​យ និង​អា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​របស់​សេក្ខបុគ្គល។
ថយ | ទំព័រទី ១៩៩ | បន្ទាប់