[៤២] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ក្នុង​អរូបភព។ ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ក្នុង​អរូបភព។ ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី មោហៈ​ក្តី អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ក្នុង​អរូបភព​… ខន្ធ២។
 [៤៣] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ (ធម៌​ដែល​មានហេតុ​ត្រូវ​លះ) ដោយ​ភាវនា ក្នុង​អរូបភព​… (ពាក្យ​បុច្ឆា និង​វិសជ្ជនា) ៣លើក។
 [៤៤] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២១ | បន្ទាប់